ជ្រើសរើសភាសា: Khmer Khmer English English
“សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពង្រឹងក្របខ័ណ្ឌថវិកាយេនឌ័រក្នុងបរិបទកម្ពុជា” ក្រោមអធិបតីភាពដ៏ឧដុង្គឧត្តមរបស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី, រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៦ ខែកុម្ភះ ឆ្នាំ ២០២៤

នាថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤, វេលាម៉ោង ៩:០០ នាទីព្រឹក, លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពង្រឹងក្របខ័ណ្ឌថវិកាយេនឌ័រក្នុងបរិបទកម្ពុជា ក្រោមអធិបតីភាពដ៏ឧដុង្គឧត្តមរបស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី, រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន, លោកស្រី Gemma Preston ជំនាញការគ្រប់គ្រងហិរញញវត្ថុសាធារណៈ នៃ មូលនិធិរូបិយវត្ថុអន្តរជាតិ, និង តំណាងមកពី ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទ កសហវ. រួមទាំង មន្ទីរសហវ. រាជធានី-ខេត្ត និង ដៃគូអភិវឌ្ឍន៍ (IMF, ADB, AFD, Australian Embassy, JICA, UNICEF)

ព័ត៌មានទាក់ទង